នារសៀលថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៤:០០នាទីរសៀល ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ADB) គឺលោកស្រី Fiona Connell ប្រធានក្រុមការងារច្បាប់នៃតុលាការពាណិជ្ជកម្ម ដើម្បីពិភាក្សា និងផ្ដល់យោបល់បន្តលើការរៀបចំ ដាក់ឱ្យដំណើរការពាណិជ្ជកម្ម។ កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្ដម សមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងសមាជិកតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ADB) ដែលបានចូលរួមតាមប្រព័ន្ធហ៊្សូម។