នារសៀលថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែ ឆ្នាំ២០២៤, ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងសហការី បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ចំនួន ២១ និង គណបក្សនយោបាយ ចំនួន ៨។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានធ្វើបទឧទ្ទេសនាម អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការងារអាទិភាពរបស់ក្រសួង ព្រមទាំងយន្តការនៃកិច្ចសហការនិងការចូលរួមរបស់ អង្គការ សមាគម និង គណបក្សនយោបាយ ។ កិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិកសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលទាំង ២១ និង គណបក្សនយោបាយទាំង ៨ សរុបប្រមាណជា ១០០ រូប។