នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាសមាជិកក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិនិងដៃគូរអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមការងារ នៅមជ្ឍមណ្ឌលធនធាន អ.វ.ត.ក. នៃទីស្តីការគណ:រដ្ឋមន្ត្រី ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិនិងដៃគូរអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)។