សាលប្រជុំក្រសួងយុត្តធម៌៖ នៅព្រឹក ថ្ងៃពុធ ១២រោច ខែជេស្ន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទី១ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានអាជ្ញាសាលា។ កិច្ចប្រជុំបានពិភាក្សាគ្នាយ៉ាងផុសផុល។ ជាលទ្ធផល ក្រុមការងារបានពិនិត្យចប់សព្វគ្រប់នូវមាតិកា នែសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិក:អាជ្ញាសាលា។