នៅព្រឹក ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៧:00 នាទីព្រឹក លោកជំទាវ ជា វាសនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតនៅ វិទ្យាស្ថានជាតិអប់រំ (ខាងជើងវិមានឯករាជ្យ) ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
• ខ្លឹមសារសំខាន់ ដែលបានលើកឡើងនៅក្នុងកម្មពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាលមានដូចតទៅ៖
₋ ពីឆ្នាំ ១៩៩២ - ២០០៣ សាលាបានបណ្តុះបណ្តាលមន្រ្តីរាជការរយះពេលវែងខ្លីបានសរុប ២៣,៨១៨ មន្រ្តី(នារី ៥,០១៧ នាក់)
₋ បន្តការរៀបចំកម្មវិធីវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ ₋ បន្តអភិវឌ្ឍន៍សមត្ថភាព បណ្តុះបណ្តាលដោយប្រើពត៌មានវិទ្យា
₋ កិច្ជសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍
₋ ការជ្រើសរើសមន្រ្តីប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវ ការជ្រើសរើសតែងតាំង,លើកទឹកចិត្តដោយផ្អែកលើទ្រឹស្តី រើសអោយចំតម្រូវការ, បំពេញអោយគ្រប់ និងរក្សាអោយនៅ
₋ ការកសាងផែនការ ការអនុវត្តតាមលិខិតបទដ្ឋានសំខាន់ហើយ តែការអនុវត្តគំរោងដោយភាពប៉ិនប្រសព្វ បត់បែនតាមសភាពការណ៍ គឺការអនុវត្តផ្អែកលើការទទួលខុសត្រូវ តែមិនរឹងកំព្រឹសនោះទេ
₋ វិន័យនៅក្នុងគ្រឹះស្ថានសិក្សា វិន័យគួរស្តែងចេញផងដែរពីខ្លួនឯងដែលជាមន្រ្តី
• ស្វ័យទទួលខុសត្រូវ
• ស្វ័យពង្រឹង សមត្ថភាព
• ស្វ័យពង្រឹងវិស័យ
₋ អភិបាលកិច្ច ពេលខ្លះ អាចមិនឥតខ្ចោះ តែយើងត្រូវមានទឹសដៅ ទៅរក ល្អឥតខ្ចោះ
₋ មន្រ្តី ផ្តល់សេវាល្អ ដល់ពលរដ្ឋ គឺផ្ដល់សេវាល្អដល់ខ្លួនឯង និង ក្រុមគ្រួសារខ្លួន , គឹការបង្កើតបរិស្ថានរស់នៅល្អ សេវារដ្ឋបាលល្អ
₋ រួមគ្នាបង្កើត នូវអំពើវិជ្ជមានបង្កើនកិច្ចសហការ រួមគ្នាធ្វើ ផ្តល់សេវាប្រកបដោយភាពកក់ក្តៅជាពិសេសរដ្ឋបាលសាធារណះ (ពេលលំបាករួមគ្នាធ្វើ ពេលស្រួលបន្តធ្វើទៀត)