ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សាលើឯកសារសម្រាប់រៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ របស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី

     នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀល ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារបច្ចេកទេសស្នូល រៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ និងអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លើឯកសារនៃការរៀបចំផែនការធនធានមនុស្សរបស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី សម្រាប់ជាធាតុចូលនៃការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី , អគ្គនាយករង ,លោក លោកស្រី ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី និងលោកស្រីប្រធាននាយកដ្ឋានស្រាវជ្រាវ និងផែនការ និងលោក លោកស្រី ជាសមាជិកនៃក្រុមការងារ។