ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្តដឹកនាំក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យនិងផ្ដល់យោបល់លើសន្ធិសញ្ញា អនុសញ្ញារវាងកម្ពុជា និងរដ្ឋបរទេសពាក់ព័ន្ធ ចរចាលើសេចក្ដីព្រាងសន្ធិសញ្ញាស្ដីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងឥណ្ឌា តាមរយៈប្រព័ន្ធអនឡាញ ជាមួយភាគីឥណ្ឌា

    នារសៀល ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្តដឹកនាំក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យនិងផ្ដល់យោបល់លើសន្ធិសញ្ញា អនុសញ្ញារវាងកម្ពុជា និងរដ្ឋបរទេសពាក់ព័ន្ធ ចរចាលើសេចក្ដីព្រាងសន្ធិសញ្ញាស្ដីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងឥណ្ឌា តាមរយៈប្រព័ន្ធអនឡាញ ជាមួយនឹងភាគីឥណ្ឌា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីអាជ្ញាធរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា។