នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹក ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារបច្ចេកទេសស្នូល រៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ និងអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លើឯកសារនៃការរៀបចំផែនការធនធានមនុស្សរបស់អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ សម្រាប់ជាធាតុចូលនៃការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, លោកជំទាវអគ្គនាយកស្តីទី, ឯកឧត្តមប្រធាននាយកដ្ឋានកិច្ចការច្បាប់ និង លោក លោកស្រី នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ, លោកស្រីប្រធាននាយកដ្ឋានស្រាវជ្រាវ និងផែនការ និងលោក លោកស្រីជាសមាជិកនៃក្រុមការងារ។