ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌

     ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងជាសមាជិកនៃក្រុមការងាររៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌ ដែលត្រូវបានបង្កើតឡើងតាមសេចក្ដីសម្រេចលេខ ០២២ កយ.សសរ/២៤ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសដៅការងារបន្ថែមមួយចំនួន ដល់ក្រុមការងារ សម្រាប់ការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌លើកដំបូង ក៏ដូចជានៅពេលបន្តបន្ទាប់ ដែលអាចនឹងត្រូវចេញផ្សាយក្នុងអំឡុងពេលខាងមុខ។