ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌ លើកទី៦ ឆ្នាំ២០២៤

     នៅរសៀលថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌ លើកទី៦ ឆ្នាំ២០២៤។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល, ឯកឧត្តម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី, ក្រឡាបញ្ជី មេធាវី និងអ្នកវិជ្ជាជីវៈច្បាប់ផ្សេងទៀតប្រមាណ ៤០០ រូប។ មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមកីឡាសេនាយុត្តិធម៌ ដែលបានរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ដែលនេះមិនត្រឹមតែជាកម្មវិធីប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ជួបជុំអ្នកបម្រើការក្នុងវិស័យច្បាប់ផងដែរ ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការរៀបចំព្រឹត្តិការណ៍នេះ នៅឆ្នាំបន្តបន្ទាប់ទៀតផងដែរ។