នារសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រី Roueida El Hage អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៅកម្ពុជា (OHCHR)។ ជំនួបពិភាក្សានេះ ផ្តោតសំខាន់លើកិច្ចការដូចខាងក្រោម៖
១- គម្រោងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្តីក្នុងវិស័យយុត្តិធម៌
២- ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងកម្មវិធីជំនួយផ្នែកច្បាប់
៣- គម្រោងនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
៤- ប្រព័ន្ធចុះបញ្ជីនិងគ្រប់គ្រងសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាជម្រះក្តី