នារសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យនិងផ្ដល់យោបល់លើសន្ធិសញ្ញា អនុសញ្ញារវាងកម្ពុជា និងរដ្ឋបរទេសពាក់ព័ន្ធ ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ពិភាក្សា ពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងសន្ធិសញ្ញាស្ដីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងឥណ្ឌា មុននឹងឈានដល់ការចរចាជាមួយនឹងភាគីឥណ្ឌា។