បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ ព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការ និងជាអនុប្រធានទី១ ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ ដោយកិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក ក.ន.យ. ព្រមទាំងសមាសភាពលេខាធិការដ្ឋាន ក.ន.យ.។ ក្នុងកិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលេីការងារអាទិភាពមួយចំនួនរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ដេីម្បីត្រៀមរៀបចំអនុវត្ត នាពេលខាងមុខ ឱ្យទទួលបានលទ្ធផលល្អ ប្រកបដោយប្រសិទ្ធភាព។