នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី ផ្នែកព្រហ្មទណ្ឌនៅតាមតុលាការ ដើម្បីពិនិត្យមើលលើវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា នៅទីស្តីការក្រសួងយុត្តិធម៌។