នៅរសៀលថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារពិសេស តាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងការអនុវត្តតួនាទី និងភារកិច្ចតាមផ្នែកនីមួយៗកន្លងមក ដែលក្រុមការងារត្រូវបានបែងចែក ប្រគល់ភារកិច្ចច្បាស់លាស់ទទួលខុសត្រូវតាមផ្នែកនីមួយៗ ដែលត្រូវអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនតាមខ្លឹមដូចមានចែងនៅក្នុងសេចក្តីសម្រេចលេខ ០០១ សរ/ក.គ.ច.អ/២៤ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាសាលប្រជុំធំនៃក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃក្រុមការងារពិសេស តាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋានគ្រប់រូប។