រសៀលថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៣៨ នៃក្រុមការងារបច្ចេកទេសនេះដោយបន្តធ្វើការពិភាក្សាលើរសៀវភៅមេរៀនស្តីពីការលែងលះ និងបៀបវារៈចំនួន ២ រួមមាន៖ (
១)-ការពន្យល់របស់ជំនាញការ និងពិភាក្សាកែសម្រួលលើ course outline និងឧបសម្ព័ន
(២)-ការពន្យល់របស់ជំនាញការ និងពិភាក្សាអំពីករណីសិក្សាទី១។