នាព្រឹកថ្ងៃពុធ ៨រោច ដល់ថ្ងៃសុក្រ ១០រោច ខែពិសាខ ឆ្នាំរោង បញ្ចស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូដែលមានឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ, លោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន និងលោក ហុក ច័ន្ទសុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន អញ្ជើញចូលរួមកិច្ច ប្រជុំក្រុមការងារថ្នាក់ឧត្តមមន្ត្រីច្បាប់អាស៊ានលើកទី៩ ស្តីពីសន្ធិសញ្ញាបត្យាប័នអាស៊ាន (៩th ASLOM WG on AET) ដើម្បីពិនិត្យលើសេចក្តីព្រាងបត្យាប័នអាស៊ាន នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។