នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯ.ឧ. សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមការងារអន្តរក្រសួងដើម្បីអនុវត្តប្រកាស អន្តរក្រសួងស្តីកាតព្វកិច្ចធានារ៉ាប់រង បានចូលប្រជុំលើកទី៥ក្រុមការងារនេះ នៅទីស្តីការអាជ្ញាធរហិរញ្ញវត្ថុ មិនមែនធនាគារ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងនេះ។ អង្គប្រជុំបានពិនិត្យ និងអនុម័តរបៀបវារៈ ចំនួន២ គឺ៖
១- លទ្ធផលការងាររបស់ក្រុមការងារអន្តរក្រសួង លើកទី៤ និង ផែនការសកម្មភាពឆ្នាំ២០២៤ ។
២- សេចក្តីព្រាងប្រកាសកែសម្រួលសមាសភាពនៃក្រុមការងារ អន្តរក្រសួង ដើម្បីអនុវត្តប្រកាសអន្តរក្រសួងស្តីពីកាតព្វកិច្ចធានារ៉ាប់រង។
បន្ទាប់មក អង្គប្រជុំបានពិនិត្យ និងពិភាក្សារបៀបវារៈចំនួន២ទៀត គឺ៖
១-វឌ្ឍនាភាពការងារនៃការរៀបចំនីតិវិធី ប្រតិបត្តិស្តង់ដារនៃនីតិវិធីដោះស្រាយបញ្ហាឃាត់ទុកយានយន្តដែលមានការធានារ៉ាប់រងពេលមានគ្រោះថ្នាក់ ចរាចរណ៍ របស់ក្រសួងមហាផ្ទៃ។
២-វឌ្ឍនាភាពការងារនៃការប្រើប្រាស់វត្ថុុតាង ជាទម្រង់ឌីជីផលជំនួសវត្ថុតាង ជាក់ស្តែង ចំពោះយានយន្តប្រកបអាជីវកម្មដែលមានធានារ៉ាប់រង របស់ក្រសួងយុត្តិធម៌។