នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀល ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ និងប្រធានអង្គភាពពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំនេះ មានគោលបំណង៖
១- ពិនិត្យអំពីវឌ្ឍនភាពនៃការបំពេញតារាង និងកម្រងសំនួរ របស់អង្គភាពចំណុះឲ្យវិស័យយុត្តិធម៌ ពាក់ព័ន្ធនឹងការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌
២- ការបង្ហាញអំពីការបំពេញតារាង និងកម្រងសំនួរ របស់អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌
៣- ការបង្ហាញអំពីវិធីសាស្រ្ត និងផែនការ នៃការរៀបចំផែនការធនធានមនុស្សសម្រាប់មន្ត្រីវិជ្ជាជីវៈតុលាការ។ កិច្ចប្រជុំនេះ មានការចូលរួមពី ប្រធានអង្គភាពពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ និងឯកឧត្តម លោក លោកស្រី ជាសមាជិកនៃក្រុមការងារ។