នាព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯ.ឧ. សន សោភ័ណ អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ បានចូលរួមប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី១៨ អាណត្តិទី១ នៅទីស្តីការ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.។ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារៈចំនួន៣ធំៗ ដែលរួម មាន៖
១- សេចក្តីព្រាងរបាយការណ៍សមិទ្ធផលឆ្នាំ២០២៣ និងលើកទិស ដៅការងារឆ្នាំ២០២៤ របស់អ.ស.ហ។
២- សេចក្តីព្រាងរបាយការណ៍ត្រួត ពិនិត្យការអនុវត្តវថិការប្រចាំឆ្នាំ២០២៣របស់អ.ស.ហ។
៣- សេចក្តីព្រាង ប្រកាសរបស់និយ័តករមូលបត្រកម្ពុជា ស្តីពីការបង្ហាញព័ត៌មានចីរភាព។