នៅព្រឹកថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌ អមដោយសហការី បានអញ្ជើញចូលរួមកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។