នាព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សារបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការតាក់តែងទោសប្បញ្ញត្តិ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ព្រមទាំងមន្ត្រីនៃលេខាធិកាដ្ឋានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៅអគារពហុបំណង នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។