នាព្រឹក ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្តដឹកនាំក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យនិងផ្ដល់យោបល់លើសន្ធិសញ្ញា អនុសញ្ញារវាងកម្ពុជា និងរដ្ឋបរទេសពាក់ព័ន្ធ ដោយមានការចូលរួមពីឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីអាជ្ញាធរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ បន្តពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។