នាព្រឹក ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យនិងផ្ដល់យោបល់លើសន្ធិសញ្ញា អនុសញ្ញារវាងកម្ពុជា និងរដ្ឋបរទេសពាក់ព័ន្ធ ដោយមានការចូលរួមពីឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ព្រមទាំងមន្ត្រីអាជ្ញាធរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ពិភាក្សា ពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងសន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។