(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ពាណិជ្ជកម្ម ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃគ.ប.ក. បានចូលរួមកិច្ចសម្ភាសជ្រើសរើសបុគ្គល ឯករាជ្យដែលជាអតីតចៅក្រម១រូប និងអ្នកមានចំណេះដឹងបទពិសោធន៍ ផ្នែកសេដ្ឋកិច្ច១រូប។ កិ ច្ចកិច្ចសម្ភាសនេះ ស្ថិតក្រោម អធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងជា ប្រធាន នៃគ.ប.ក.។ ពេលជាប់ជាស្ថាពរ បុគ្គលឯករាជ្យទាំង២ខាងលើ នឹងត្រូវបានតែងតាំង ដោយសេចក្តីសម្រេចរបស់រាជរដ្ឋភិបាលសម្រាប់អណត្តិ៥ឆ្នាំ ហើយមាន តួនាទីនិងភារកិច្ច ជួយការងារជំនាញផ្នែកនិងផ្នែកសេដ្ឋកិច្ចរបស់ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា។