នៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលា ស្តីពី “ការប្រឆាំងព័ត៌មានក្លែងក្លាយនៅយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ” នៅទីស្តីការគណៈរដ្ឋមន្រ្តី។ សិក្ខាសាលានេះ ត្រូវបានបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានកការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ មកពីបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុបប្រមាណ ៣៥០នាក់ និង សហការរៀបចំដោយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សិក្ខាសាលានេះ ក៏មានការចូលរួមផងដែរពី ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ព្រមទាំងក្រុមការងារនាំពាក្យនៃក្រសួងយុត្តិធម៌ សរុបចំនួន ៣ រូប ។