នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃនាយកដ្ឋានកិច្ចការអនុគ្រោះទោស ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់នាយកដ្ឋាន និងផ្តល់អនុសាសន៍ល្អៗ ដើម្បីនាយកដ្ឋានអនុវត្តការងារសម្រេចតាមផែនការប្រកបដោយប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យរបស់ ឯកឧត្តមបណ្ឌិត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានកិច្ចការអនុគ្រោះទោសគ្រប់រូប។