ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមពិធីបើក "វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤" និង "ពិព័រណ៍រដ្ឋាភិបាលឌីជីថលនិងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ"

 

    រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមពិធីបើក "វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤" ក្រោមប្រធានបទការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល និង "ពិព័រណ៍រដ្ឋាភិបាលឌីជីថលនិងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ" ព្រមទាំងការសម្ពោធសមិទ្ធផលពីការអនុវត្តសកម្មភាពអាទិភាពដែលមានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលពិធីនេះត្រូវបានរៀបចំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។