ទីស្តីការក្រសួងយុត្តិធម៌៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ២០២៤ នេះ, នៅល្ងាចថ្ងៃពុធ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌មួយចំនួនទៀត បានអញ្ជើញចែកអំណោយជាថវិកាក្នុងម្នាក់ ១០ ម៉ឺនរៀល ដល់កម្មករជានារី ដែលកំពុងបម្រើការនៅការដ្ឋានជួសជុលអគារបុរាណរបស់ក្រសួងចំនួន ១៧ រូប និងកម្មករជានារី ដែលកំពុងបម្រើការនៅការដ្ឋានសាងសង់អគារថ្មីរបស់ក្រសួងចំនួន ២៦ រូប ដែលសរុបទាំងអស់ចំនួន ៤៣ រូប។