នាព្រឹកថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤ ឯ.ឧ. សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចូលរួមប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី១៧ អាណត្តិទី១ តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល អ.ស.ហ.។ អង្គប្រជុំ បានពិនិត្យពិភាក្សានិងអនុម័ត របៀបវារៈចំនួន៥ធំៗដែលរួមមាន៖
១- សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌតម្រូវលើភាពរឹងមាំហិរញ្ញវត្ថុ នៃក្រុមហ៊ុនធ្វើអាជីវកម្មគម្រោងវិនិយោគរួម
២-សេចក្តីព្រាងផែនការអភិវឌ្ឍន៍ស្ថាប័នសម្រាប់រយៈពេល១០ឆ្នាំ(២០២១-២០៣០)របស់អាជ្ញាធរសេវាហិរញ្ញ្ញវត្ថុ មិនមែនធនាការ
៣-សេចក្តីព្រាងផែនការអភិវឌ្ឍន៍ស្ថាប័នសម្រាប់រយៈពេល១០ឆ្នាំ(២០២១-២០៣០) របស់និយ័តករគណនេយ្យនិងសវនកម្ម
៤-សេចក្តីព្រាងផែនការអភិវឌ្ឍន៍ស្ថាប័នសម្រាប់រយៈពេល១០ឆ្នាំ (២០២១-២០៣០)របស់និយ័តករធានារ៉ាប់រងកម្ពុជា និង
៥- សេចក្តីព្រាងផែនការអភិវឌ្ឍន៍ស្ថាប័នសម្រាប់រយៈ ពេល១០ឆ្នាំ (២០២១-២០៣០)របស់និយ័តករបរធនបាលកិច្ច។