នៅល្ងាចថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិកា រ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំមន្រ្តីរាជការ នៃក្រសួងយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ភូ សុមិត្ត (ហៅ បៀត) ត្រូវជាឪពុកបង្កើតរបស់លោក បៀត ច័ន្ទសុភា ប្រធាននាយកដ្ឋានកិច្ចការបច្ចេកទេសច្បាប់ និងនីតិវិធី នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០:៤២នាទីព្រឹក ដោយរោគាពាធ នៅខេត្ត ស្ទឹងត្រែង ។