នារសៀល ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៣ របស់ អ.ដ.ក. ដោយមានការអញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំលើកទី ៣ នេះ ត្រូវបានរៀបចំទ្បេីង ដេីម្បី ពិនិត្យ និងពិភាក្សាលេីកិច្ចការសំខាន់ ចំនួន ២ ហេីយជា លទ្ធផល អង្គ ប្រជុំ បានសម្រេច:
ទី១- ជ្រើសរេីសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទចំនួន ៣០ រូប និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្ត ចំនួន ៦០ រូប។
ទី២- អនុម័ត ជាគោលការណ៍ លេីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីឯកសណ្ឋាន និងស្លាកឈ្មោះរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ទន្ទឹមនេះ អង្គប្រជុំ បានសម្រេចរៀបចំកិច្ចប្រជុំ លេីកទី ៤ របស់ខ្លួននៅសប្តាហ៍ក្រោយ ដេីម្បីពិនិត្យ និងសម្រេចលើ ឯកសារចាំបាច់ផ្សេងទៀតរបស់ អ.ដ.ក.។