នារសៀល ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយនឹងលោកស្រី Chantelle McCabe អ្នកវាយតម្លៃឯករាជ្យនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌។ ជំនួបនេះបានពិភាក្សាទៅលើរបៀបវារៈដូចខាងក្រោម៖
- កិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានាពេលកន្លងមក
- ប្រសិទ្ធភាពនៃការលើកកម្ពស់និងការពារសិទ្ធមនុស្សក្នុងវិស័យយុត្តិធម៌
- ការផ្ដល់អនុសាសន៍ និងសំណើសុំជំនួយបច្ចេកទេស ព្រមទាំងជំនួយផ្សេងៗទៀត ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និង
- គម្រោងនៃកិច្ចប្រតិបត្តិការនាពេលអនាគតរវាងក្រសួងយុត្តិធម៌ និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។