នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្ដម ជីវ សុងហាក់ និងឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធាននៃកិច្ចប្រជុំ គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានពិភាក្សា និងផ្ដល់យោបល់ លើការដាក់ដំណើការតុលាការពាណិជ្ជកម្ម នៅកម្ពុជា។ កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងសមាជិកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលបានចូលរួមដោយផ្ទាល់ និង តាមប្រព័ន្ធហ៊្សូម ប្រមាណជាង ៣៤នាក់។