នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈ បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងរៀបចំផែនការការងារបន្តសំដៅពង្រឹង និងបង្កើនប្រសិទ្ធិភាពការងារបម្រើឱ្យយុទ្ធនាការ ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។ ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមប្រធានក្រុមការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈ បានណែនាំបន្ថែមលើការងារដែលក្រុមព័ត៌មានត្រូវអនុវត្តបន្ត លើការងាររៀបចំស្ប៉តអប់រំផ្សព្វផ្សាយច្បាប់ដល់សាធារណជនដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ឱ្យកាន់តែទូលំទូលាយ រួមទាំងការងារបណ្តុះបណ្តាលបន្តសម្រាប់អ្នកនាំពាក្យនិងមន្រ្តីព័ត៌មានក្រសួងនិងតុលាការ។ ផ្អែកលើការងារនេះ ឯកឧត្តមប្រធានបានបែងចែកក្រុមការងារទទួលបន្ទុក ព្រមទាំងយន្តការសម្រាប់គាំទ្រដល់ដំណើរការការងារទាំងនេះផងដែរ។