រសៀលថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី៣១ របស់ក្រុមការងារបច្ចេកទេស ដោយបន្តធ្វើការពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖
(១)-ការចែករំលែកលទ្ធផលនៃកិច្ចសម្ភាសន៍ចៅក្រមនៅតាមសាលាដំបូង និងសាលាឧទ្ធរណ៍
(២)-ការចែករំលែកលទ្ធផលនៃកិច្ចសម្ភាសន៍មេធាវី
(៣)-កិច្ចពិភាក្សា អំពី លទ្ធផល នៃកិច្ចសម្ភាសន៍។