នារសៀល ថ្ងៃព្រហស្បតិ៍ ៣ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងផ្ដល់យោបល់លើសន្ធិសញ្ញា អនុសញ្ញារវាងកម្ពុជា និងរដ្ឋបរទេសពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទាំងក្រុមការងារនៃអាជ្ញាធរកណ្តាល ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស។