ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានឧត្តមមន្ត្រីកម្ពុជានៃអាជ្ញាធរកណ្តាលស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបពិភាក្សាការងារជាមួយតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣

    នារសៀលថ្ងៃពុធ ២ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានឧត្តមមន្ត្រីកម្ពុជានៃអាជ្ញាធរកណ្តាលស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ រួមមានឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ លោកជំទាវ ឈុន លីណាម៉ាតា ទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី ឌី ម៉ូឡានី ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការផ្នែកច្បាប់ លោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋាន ដើម្បីជួបពិភាក្សាការងារជាមួយតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះក៏មានការចូលរួមដោយតំណាងលេខាធិការដ្ឋានអាស៊ាន ដើម្បីសម្របសម្រួលពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលផ្តោតសំខាន់លើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងគំរូនៃទម្រង់សំណើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជាសមាជិកអាស៊ានផ្សេតទៀត ក្នុងគោលបំណងចូលរួមរៀបចំគំរូនៃទម្រង់ស្នើសុំជារួមមួយក្នុងក្របខណ្ឌប្រទេសអាស៊ាន។