នៅព្រឹកថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការពិនិត្យលទ្ធភាពបន្តអនុវត្តគម្រោងពិនិត្យ និងផ្សព្វផ្សាយសាលក្រមរដ្ឋប្បវេណី។ កិច្ចប្រជុំ នេះ មានការចូលរួមពីសំណាក់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក កិច្ចការរដ្ឋប្បវេណី និងសហការី ព្រមទាំងមានការចូលរួមពីជំនាញការ JICA ដែលដឹកនាំដោយលោក Edagawa Mitsushi អមដោយលោកស្រី Nishiki Yoko, លោក Yujiro Naito, លោកស្រី ITO Mizuki រួ មនិងក្រុមការងារមួយចំនួនទៀត។