នារសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យនិងផ្ដល់យោបល់លើសន្ធិសញ្ញា អនុសញ្ញារវាងកម្ពុជា និងរដ្ឋបរទេសពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ ឯកឧត្តម ឃ្លោក ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ព្រមទាំងក្រុមការងារនៃអាជ្ញាធរកណ្តាល ដោយផ្តោតលើរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងអនុសញ្ញា ស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា និងរដ្ឋបរទេស
២-ទម្រង់លិខិតស្នើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ សម្រាប់ក្របខណ្ឌអាស៊ាន។