ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៧ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦

រសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី១៧ របស់ក្រុមការងារបច្ចេកទេស ដោយបន្តការពិនិត្យ និងពិភាក្សាលើគំរូសៀវភៅមេរៀនស្តីពី “ការលែងលះ” ដែលមានមាតិកាសំខាន់ចំនួន ៧ ដូចខាងក្រោម៖

    (១)-គោលបំណងនៃសៀវភៅមេរៀន

   (២)-តួនាទីនៃប្លង់មេរៀន (Course Outline)

   (៣)-តើគួរបញ្ចូលចំណុចអ្វីខ្លះទៅក្នុងគម្រោងមេរៀន?

   (៤)-ចំណុចដែលគួរពិចារណានៅពេលតាក់តែងគម្រោងមេរៀន

   (៥)-ការរៀបចំករណីសិក្សា

   (៦)-ការតាក់តែងសំនួរស្រាវជ្រាវ

   (៧)-ការស្វែងរក និងជ្រើសរើសឯកសារទម្រង់គំរូ។