នៅព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការរៀបចំដំណើការតុលាការពាណិជ្ជកម្ម បានដឹកនាំប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាជម្រះក្តីពាណិជ្ជកម្ម និងនីតិវិធីពាណិជ្ជកម្ម ដើម្បីឈានទៅបញ្ចប់ទាំងស្រុងនូវសេចក្តីព្រាងច្បាប់នេះ តាមថ្នាលប្រព័ន្ធបច្ចេកវិទ្យាពត៌មាន (Video conference zoom) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិការ នៃក្រុមការងារ។