នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំមន្ត្រីជំនាញលើកិច្ចការរដ្ឋបាល, ហិរញ្ញវត្ថុ និងបុគ្គលិកនៃក្រសួងយុត្តិធម៌ ចូលរួមក្នុងកិច្ចប្រជុំណែនាំបន្ថែមអំពីខ្លឹមសារព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១៣៧ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីគោលការណ៍សម្រាប់តែងតាំងទីប្រឹក្សា និងជំនួយការ ក្នុងអង្គការនីតិប្រតិបត្តិ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ននៃអង្គការនីតិប្រតិបត្តិ នៅសាលាភូមិន្ទរដ្ឋបាល។