ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមលេខាធិការនៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី បានដឹកនាំកិច្ចប្រជុំរបស់ក្រុមលេខាធិការនៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី

   

្នំពេញ៖ នៅរសៀលថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមលេខាធិការនៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី បានដឹកនាំកិច្ចប្រជុំ ដើម្បីសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងលក្ខន្តិកៈមេធាវី។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំក្រសួងយុត្តិធម៌ និងមានការចូលរួមពីសមាជិកក្រុមលេខាធិការនៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី។

កិច្ចប្រជុំនេះបានពិភាក្សាគ្នាដោយក្រុមការងារបានស្នើសុំកែសម្រួលរៀបចំច្បាប់ និងរចនាសម្ព័ន្ធថ្មី ពីព្រោះច្បាប់ស្ដីពីលក្ខន្តិក:មេធាវីនេះ មានការកែសម្រួលច្រើន និងមិនទាន់ត្រឹមត្រូវតាមទម្រង់ច្បាប់បច្ចុប្បន្ន។