នាថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ដើម្បីពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃសាលាជម្រៈក្តីពាណិជ្ជកម្ម និងបទប្បញ្ញត្តិនីតិវិធីពាណិជ្ជកម្ម។
កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូម ប្រមាណជាង ៣១នាក់។