នារសៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៣:០០ នាទីរសៀល ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង លោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងវត្ថុតាង និង ផលនៃបទល្មើស ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីក្រោមឱវាទនាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះ បានធ្វើការពិភាក្សាដោយផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖
(១)-វឌ្ឍនភាពការងាររបស់នាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស
(២)-ពិនិត្យ ពិភាក្សា និងចងក្រងលើទម្រង់ទិន្នន័យ របាយការណ៍ស្ថិតិ ស្តីពីវត្ថុតាង វត្ថុចាប់យកផ្សេងទៀត និងផលនៃបទល្មើស
(៣)-ការងារផ្សេងៗរបស់នាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស