ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការងាររៀបចំឯកសារនានាសម្រាប់អនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌

    

    បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារដែលមានការពាក់ព័ន្ធ ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការងាររៀបចំឯកសារនានា ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់អនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុក។