រសៀលថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហ៊ានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី១៤ របស់ក្រុមការងារបច្ចេកទេស ដោយធ្វើការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖
(១)-ការពិនិត្យលើវិញ្ញាសាប្រឡងត្រួតពិនិត្យចំណេះដឹង ក្រោយបញ្ចប់ការសិក្សាលើមុខវិជ្ជាផ្នែករដ្ឋប្បវេណីនីមួយៗ
(២)-ការពិនិត្យ និងផ្តល់យោបល់លើ គំរូនៃសៀវភៅមេរៀន (Sample Textbook) ប្រធានបទស្តីពី “ការលែងលះ” ដែលត្រូវបានរៀបចំឡើងដោយសមាជិកនៃក្រុមការងារបច្ចេកទេស។