កម្មវិធីនេះ ត្រូវបានធ្វើឡើងរួមជាមួយនឹង ការដុតបំផ្លាញគ្រឿងញៀន និងសារធាតុញៀន សរុបប្រមាណជាង ៤.៧៨០ (បួនពាន់ប្រាំពីរយបែតសិប) គីឡូក្រាម ដែលត្រូវបានរឹបអូសតាមអំណាចសាលក្រមស្ថាពរ លើសំណុំរឿងគ្រឿងញៀនស្ថិតក្រោមសមត្ថកិច្ចនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងចំនួន ៨៧ សំណុំរឿង។ កម្មវិធីនេះ មានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម ស្រ៊ន សំរិទ្ធី អភិបាលរងខេត្ត, ឯកឧត្តម សឿ រុន តំណាងក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង, ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការនៃអង្គភាពដែលមានការពាក់ព័ន្ធ ព្រមទាំង សិស្ស និស្សិត ក្រុមយុវជន ស.ស.យ.ក. យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមផងដែរ។