នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១:៣០នាទីរសៀល ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញប្រកាសបើកសិក្ខាសាលាស្តីពី "ការអប់រំកែប្រែជនល្មើសដោយផ្អែកលើសហគមន៍"ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ជាមួយវិទ្យាស្ថាន UNAFAI អង្គការUNODC និងអង្គការ ROSEAP នៅសណ្ឋាគារ SUNWAY រាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោស្រី ជាថ្នាក់ដឹកនាំ និងជាមន្ត្រីជំនាញពីក្រសួងយុត្តិធម៌ ពីស្ថាប័នតុលាការ និងថ្នាក់ដឹកនាំ មន្ត្រីរាជការជំនាញក្រោមឱវាទក្រសួងមហាផ្ទៃ រួមមានអគ្គស្នងការ អគ្គស្នងការរង នៃស្នងការដ្ឋាននរគបាល រាជធានី ខេត្ត ប្រធាន អនុប្រធាន និងមន្ត្រីជំនាញពន្ធនាគាររាជធានី ខេត្ត ផងដែរ។